ប្រវិត្តសាលារៀន ចុងយិន
ដោយការចាប់ផ្តើមឡើងនៅក្នុងថ្ងៃទី២៧ ខែកញ្ញា
ឆ្នាំ២០១៨ ក្នុងនាមជាសាលាបង្រៀនភាសា ចិននិង អង់គ្លេស។គឺជាសាលារៀនមួយដែលត្រូវទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាដែលដឹកនាំដោយចក្ខុវិស័យវែងឆ្ងាយព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវចំនេះដឹងយ៉ាងពិតប្រាកដទៅកាន់សិស្សានុសិស្ស
ដើម្បីអោយស្របទៅនឹងបិរបទរបស់សង្គមត្រូវការ។
លើសពីនេះទៀតសោត
សាលាជាទៀងទាត់តែងតែអនុវត្តកម្មវិធីសំរាប់អោយសិស្សដូចជា:ការពិភាក្សា និងធ្វើការងារជាក្រុម
កម្មវិធីថ្លែងសុន្ទរកថារបស់សិស្ស កម្មវិធីសប្បុរសធម៌ជាដើម។
សាលាមានជំនឿចិត្តយ៉ាងមុតមាំថាក្រោយពីសិស្សានុសិស្សបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យប្រាកដជាអាចយកនូវចំនេះដឹងដែលសាលាបានផ្តល់អោយទៅ
បម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួនបាន។
ចក្ខុវិស័យ
ជាសាលារៀនដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននឹងកីឡាក្នុងការបណ្តុះបណ្តាលធនធានសិស្សានុសិស្សឲបានបញ្ចប់ការសិក្សាដោយពេញលេញនិងប្រកបដោយសមត្ថភាព
ដែលឆ្លើយតបទៅនិងបរិបទសង្គមកម្ពុជា។
បេសកកម្ម
·
ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលភាសាចិន
និង អង់គ្លេស គ្រប់កម្រិត។
·
ផ្តល់នូវការអភិវឌ្ឍន៍ធនធានមនុស្សដែលមានប្រសិទ្ធភាព
ព្រមទំាងប្រកបដោយ សីលធម៌ ចរិយាធម៌ សុជីវធម៌។
·
បន្តរីកលូតលាស់ប្រកបដោយឧត្តមភាពនៃការសិក្សា
អប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។
ហេតុអ្វីត្រូវជ្រើសរើសសាលារៀន ចុងយិន?
១ បង្រៀនដោយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀនខ្ពស់
២ យើងផ្តល់នូវគុណភាពអប់រំដ៏ល្អបំផុត
៣ បន្ទប់រៀនប្រកបដោយផាសុខភាព
៤ កំណត់ចំនួនសិស្សច្បាស់លាស់នៅក្នុងថ្នាក់រៀន
៥ ក្រៅពីការសិក្សា
យើងបង្រៀនសិស្សានុសិស្សអំពីអនាម័យ សុជីវធម៌ សីលធម៌
៦ ភាពក្លាហាន
និងការសម្តែងកម្មវិធីផ្សេងៗគឺជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីសិក្សារបស់យើង
៧ កម្មវីធីសប្បុរសធម៌នៅក្នុងសង្គម
៨ បុត្រធីតារបស់លោកអ្នក
នឹងត្រូវបានព័ទ្ធជុំវិញដោយវិន័យ ការថែរក្សា និងក្តីស្រលាញ់ពីសាលា
ឈ្មោះ និង អត្ថន័យនៃនិមិត្តសញ្ញារបស់សាលារៀន ចុងយិន
忠អក្សរចុង មានន័យថា ភាពស្មោះត្រង់។
仁 អក្សរយិន មានន័យថា
សេចក្តីមេត្តា។
ពណ៌ក្រហម បង្ហាញពីអំណាច
និងថាមពល។
ពណ៌ស តំណាងឲ្យភាពបរិសុទ្ធ
និងសេចក្ដីល្អ។
អក្សរខ្មែរ តំណាងអោយអក្សរសាស្ត្រខ្មែរ
និងសំរាប់ធ្វើការពន្យល់ អប់រំណែនាំដល់ សិស្សានុសិស្ស។
អក្សរចិន
និង អង់គ្លេស តំណាងអោយមុខវិជ្ជាទំាងពីរដែលមានបង្រៀននៅក្នុងសាលា។
No comments:
Post a Comment