Tuesday, January 21, 2020

Photo & Video

អំពីកម្មវិធីសប្បុរសធម៌ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

Thursday, January 16, 2020

Learning


សៀវភៅជាPDF File
https://drive.google.com/drive/folders/0B1dv5sqSPsPbfk1ZSXNud1pvWl9BV2Franh2ZFl0S0hweTBhT3QyNFUxWGgzQkFpOGUtd0k?fbclid=IwAR2_dob2Y0Qe0nCchNbUqxQ9KYXj4OV23yuLadif1s8LxYTrfBhMmnnihHM

Our Students





ការនិយាយជាភាសាអង់គ្លេសរបស់សិស្សឈ្មោះ យ៉ន់ ស៊ីណា ថ្នាក់Let's go 3 អំពីចំណាប់អារម្មណ៍លើការសិក្សានៅសាលារៀនចុងយិន។



ជាទូទៅយើងតែងតែរៀបចំអោយមានការពិភាក្សាជាក្រុមសំរាប់សិស្សានុសិស្សហើយការសិក្សាជាក្រុមនេះពិតជាផ្តល់នូវសារះប្រយោជន៍ខ្លាំងណាស់សំរាប់សិស្សានុសិស្ស ដើម្បីពង្រីកនូវចំនេះដឹង ភាពក្លាហាន នឹងភាពឈ្លាតវៃ។
We usually organize group discussions for students and this group study are very helpful for students to develop their knowledge, courage, and intelligence.

我们通常为学生组织小组讨论,这种小组学习对学生发展知识,勇气和智慧非常有帮助



Our Team

ក្រុមការងាររបស់យើង






 

News & Events


កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០​ សាលារៀនចុងយិន បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ នឹងរៀបចំដាក់គោលដៅយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០២០។ដោយនាឆ្នាំកន្លងមកយើងបានរៀបចំកម្មវិធីផ្សេងៗ ដូចជាការថ្លែងសុន្ទរកថារបស់សិស្សានុសិស្ស កម្មវិធីសប្បុរសធម៌ ដំណើរទស្សនកិច្ចសិក្សា នឹងសិក្ខាសាលា។ហើយសមិទ្ធផលនឹងស្នាដៃគឺបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារទើបធ្វើអោយយើងសំរេចគោលដៅបានរហូតដល់៨៥ភាគរយនៃគោលដៅ១០០ភាគរយ។ យើងសង្ឃឹមជឿជាក់យ៉ាងមុះមុតថា នឹងសំរេចអោយបាន១០០ភាគរយនៃគោលដៅក្នុងឆ្នាំ២០២០។

អរគុណ!
On January 20, 2020, Zhong Ren School Conducted a meeting to review the results of the annual work in 2019 and prepare strategic goals for 2020. In the past year, we have organized programs such as student speeches, charitable programs, study tours, and seminars, And the achievement comes from the hard work of the team We have achieved 85% of our 100% targets. We sincerely hope that will reach 100 percent of the target in 2020.

Thanks

2020120日,忠仁学校召开会议,审查2019年年度工作成果,并制定2020年战略目标。过去的一年中,我们组织了一些活动,例如学生演讲,慈善活动,学习旅行和 研讨会,而成就来自团队的辛勤工作。我们已经实现了100%目标的85%。 我们真诚地希望到2020年将达到目标的100
谢谢!

Please select your study time


Contact us

ក្រុមការងារយើងរីករាយ នឹងរង់ចាំឆ្លើយនូវសំណួររបស់លោកអ្នក។

លេខទំនាក់ទំនង: 081 988 243 / 089 988 243

E-mail: zhongrenschool@gmail.com

Facebook page : Zhong ren school

អាស័យដ្ឋាន: ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប

Thursday, January 9, 2020

Our School




  ប្រវិត្តសាលារៀន ចុងយិន
ដោយការចាប់ផ្តើមឡើងនៅក្នុងថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨​ ក្នុងនាមជាសាលាបង្រៀនភាសា ចិននិង អង់គ្លេស។គឺជាសាលារៀនមួយដែលត្រូវទទួលស្គាល់ដោយក្រសួងអប់រំយុវជន​និងកីឡា​ដែលដឹកនាំ​ដោយចក្ខុវិស័យវែងឆ្ងាយ​ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវចំនេះដឹងយ៉ាងពិតប្រាកដទៅកាន់សិស្សានុសិស្ស ដើម្បីអោយស្របទៅនឹងបិរបទរបស់សង្គមត្រូវការ។
លើសពីនេះទៀតសោត សាលាជាទៀងទាត់តែងតែអនុវត្តកម្មវិធីសំរាប់អោយសិស្សដូចជា:ការពិភាក្សា និងធ្វើការងារជាក្រុម កម្មវិធីថ្លែងសុន្ទរកថារបស់សិស្ស កម្មវិធីសប្បុរសធម៌ជាដើម។
សាលាមានជំនឿចិត្តយ៉ាងមុតមាំថា​ក្រោយពីសិស្សានុសិស្សបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យប្រាកដ​ជាអាចយកនូវចំនេះដឹងដែលសាលាបានផ្តល់អោយទៅ បម្រើការងារនៅក្នុងស្ថាប័នរបស់ខ្លួនបាន។
ចក្ខុវិស័យ
ជាសាលារៀនដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន​នឹងកីឡាក្នុងការបណ្តុះបណ្តាលធនធានសិស្សានុសិស្សឲបានបញ្ចប់ការសិក្សាដោយពេញលេញនិងប្រកបដោយសមត្ថភាព ដែលឆ្លើយតបទៅនិងបរិបទសង្គមកម្ពុជា។
 បេសកកម្ម
·       ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលភាសាចិន និង អង់គ្លេស គ្រប់កម្រិត។
·       ផ្តល់នូវការអភិវឌ្ឍន៍ធនធានមនុស្សដែលមានប្រសិទ្ធភាព ព្រមទំាងប្រកបដោយ សីលធម៌ ចរិយាធម៌ សុជីវធម៌។
·       បន្តរីកលូតលាស់ប្រកបដោយឧត្តមភាពនៃការសិក្សា អប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។
 

ហេតុអ្វីត្រូវជ្រើសរើសសាលារៀន ចុងយិន?



១ បង្រៀនដោយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀនខ្ពស់
២ យើងផ្តល់នូវគុណភាពអប់រំដ៏ល្អ​បំផុត
៣ បន្ទប់រៀនប្រកបដោយផាសុខភាព
៤ កំណត់ចំនួនសិស្សច្បាស់លាស់នៅក្នុងថ្នាក់រៀន
៥ ក្រៅពីការសិក្សា យើងបង្រៀនសិស្សានុសិស្សអំពីអនាម័យ សុជីវធម៌ សីលធម៌
៦ ភាពក្លាហាន និងការសម្តែងកម្មវិធីផ្សេងៗគឺជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីសិក្សារបស់យើង
៧​ កម្មវីធីសប្បុរសធម៌នៅក្នុងសង្គម
៨​ បុត្រធីតារបស់លោកអ្នក នឹងត្រូវបានព័ទ្ធជុំវិញដោយវិន័យ ការថែរក្សា និងក្តីស្រលាញ់ពីសាលា

ឈ្មោះ និង អត្ថន័យនៃនិមិត្តសញ្ញារបស់សាលារៀន ចុងយិន
  忠អក្សរចុង មានន័យថា ភាពស្មោះត្រង់។
​  仁 អក្សរយិន មានន័យថា សេចក្តីមេត្តា​។
តំណាងអោយព្រះពុទ្ធសាសនា ។ 
ពណ៌ក្រហម  បង្ហាញពីអំណាច និងថាមពល។ 
ពណ៌ស តំណាងឲ្យភាពបរិសុទ្ធ និងសេចក្ដីល្អ។
             អក្សរខ្មែរ តំណាងអោយអក្សរសាស្ត្រខ្មែរ និងសំរាប់ធ្វើការពន្យល់ អប់រំណែនាំដល់ សិស្សានុសិស្ស។
 ​     អក្សរចិន និង អង់គ្លេស តំណាងអោយមុខវិជ្ជាទំាងពីរដែលមានបង្រៀននៅក្នុងសាលា។